ក្រុមហ៊ុន Rhenus អាស៊ីប៉ាស៊ីហ្វិក ពង្រឹងយុទ្ធសាស្រ្តផ្តោតលើអតិថិជន ខណៈពេលកំពុងបន្តវាយលុកក្នុងតំបន់អាស៊ី



ក្រុមហ៊ុន Rhenus អាស៊ីប៉ាស៊ីហ្វិក បានចាប់ផ្តើមយុទ្ធសាស្រ្តផ្តោតលើអតិថិជនដើម្បីបង្កើតនូវចំណុចភ្ជាប់ទៅទូទាំងពិភពលោក រួមមាន 15ប្រទេស និងតំបន់ នៅអាស៊ីប៉ាស៊ីហ្វិក។ ដោយសារក្រុមហ៊ុនមានគោលបំណងបង្កើននូវបរិមាណទ្វេដងនៅតំបន់អាស៊ី និងប្រាក់ចំណូលក្នុងឆ្នាំ 2020, ការពង្រឹងវត្តមាននៅក្នុងតំបន់របស់ខ្លួន និងការដាក់ទុនទៅលើនិន្នាការឌីជីថល គឺជាគន្លឹះ។

ភ្នំពេញ-ប្រទេសកម្ពុជា Media OutReach - 15 ខែមករា ឆ្នាំ 2019 - ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ី បន្តកើនឡើងជាលំដាប់​ ខណៈពេលដែលតំ​បន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិក​ មានផលិត​ផល​ក្នុ​ង​ស្រុក​សរុប​​​​របស់ខ្លួន​កើនឡើងពី​30,1% ក្នុងឆ្នាំ 2000 ដល់ 42,6%[1] ក្នុងឆ្នាំ 2017 និងមានចំនួនច្រើន​ជាង​មួយ​ភាគបីនៃការនាំចេញ​​​ជាសកល។ ការប្រើប្រាស់​កុងតឺន័រជាមធ្យម​នៅទូទាំង​ពិភព​​​​លោក​ ត្រូវ​បាន​គេ​​រំពឹងថានឹងកើនឡើងយ៉ាងខ្លាំងពី 68% នៅឆ្នាំ2017 ដល់​ 80%[2] នៅត្រឹមឆ្នាំ 2022 ដោយកម្រិតការប្រើប្រា​ស់​ក្នុងតំ​បន់ជាមធ្យម ​នឹង​កើន​ឡើង​យ៉ាងខ្លាំង​នៅ​ក្នុង​ប្រទេសចិន អា​ស៊ីខាងជើង អាស៊ីអាគ្នេយ៍ និងតំបន់​ឆ្នេរ​ខាង​លិចនៃ​អាមេរិកខាងត្បូង។

 

បន្ទាប់ពីសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅនូវែលសេឡង់ នាខែសីហាឆ្នាំ 2018 ដើម្បីពង្រីកការឈានទៅរក​ទីផ្សារក្នុងទី្វបអូសេអានី ក្រុមហ៊ុន Rhenus អាស៊ី​ប៉ាស៊ី​ហ្វិក ​មានគម្រោងបង្កើនល្បឿននៃ​កំណើនក្នុង​តំបន់អាស៊ី​ និងវត្តមាន​របស់​ខ្លួន​ដោយ​ផ្តោតលើតម្រូវការ និងនិន្នាការរបស់អតិថិជន។ ក្រុមហ៊ុនសេវា​ឡូជិ​ស្ទីក ក៏មានបំណងក្នុងការស្វែងរកឱកាសថ្មីៗ​ដូចជា ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​  និង​បច្ចេក​​​​វិទ្យាឌីជីថលជាដើម។ កិច្ចខិតខំប្រឹង​ប្រែងដើម្បីស្វែងរ​កដៃ​គូ​ដែល​មាន សក្តា​​នុព​លដើម្បីរំលាយក្រុមហ៊ុនបញ្ចូលគ្នា​ និងឱកាស​លទ្ធកម្មនៅតែ​បន្ត​ដំ​ណើ​​​​រ​​​​​​ការ។

 

«ដោយមានវត្តមាននៅលើស្ទើរគ្រប់ផ្នែកនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន​Rhenus មាន​ផល​ប័ត្រ​យ៉ាងទូលំទូលាយនៃសេវាកម្ម ផលិតផល និងដំណោះ​ស្រាយ។ ទំហំ​ពា​ណិ​ជ្ជ​​​កម្មក្នុងតំបន់អាស៊ីរបស់យើង បានកើនឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំក្នុង​រង្វ​ង់​​ពី 20-30% សម្រាប់​រយៈ​ពេល 3 ឆ្នាំចុងក្រោយ ហើយ​យើងមាន​បំណង​បង្កើន​ប្រាក់​ចំណូលទ្វេដង​នៅ​​​ត្រឹម​​ឆ្នាំ 2020 ។ យើងបន្តផ្តល់ជូនសេវា​កម្ម​ដឹក​ជញ្ជូន​ដ៏​រឹង​មាំ​តាម​ផ្លូវអាកាស និ​ងផ្លូវសមុទ្រ ​ក្នុងពេលដែលសេ​វាជួល​ឃ្លាំង​ទំនិញ, ការ​ដឹក​ជញ្ជូន​ឆ្លងកាត់ព្រំដែន និងការដឹក​​ជញ្ជូនតាមផ្លូវដែក នៅតែ​មាន​សារៈ​សំខាន់​កាន់​តែខ្លាំង​ឡើង​នៅ​ក្នុង​តំបន់។ លោក Jan Harnisch នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាស៊ីអាគ្នេយ៍ Rhenus Asia-Pacific បាន​ថ្លែងថា៖ «យើងក៏​កំពុង​​សម្លឹង​មើល​​​ការ​រីកចម្រើន​ផ្នែកពាណិជ្ជកម្ម​អេឡិចត្រូនិច​សម្រាប់​​​​​តំបន់​អា​ស៊ី​​​​អាគ្នេយ៍​ និង​​​ប្រទេស​ចិន​ផងដែរ»

 

ដោយមានការិយាល័យនៅក្នុងប្រទេស និងតំបន់ ចំនួន​15 ដែលត្រូវបានដឹកនាំ​ដោយ​អ្នកដឹកនាំដែលមានចំណេះដឹងទីផ្សារក្នុងស្រុក ក្រុមហ៊ុន​​ Rhenus បាន​សម្លឹងឃើញ​​ការ​ពង្រីកនេះ នឹងបើកច្រកពាណិជ្ជកម្ម​នៅក្នុងតំបន់​អាស៊ីទៅកាន់​ទ្វីប​អូ​សេ​អានី ​និង​​អឺរ៉ុប។

 

«ក្រុមហ៊ុន Rhenus កំពុងដំណើរការស្របតាមយុទ្ធសាស្រ្តកំណើន​រយៈពេល​វែង​​​ដើម្បី​​បង្កើត​​វត្តមាន​​​រឹងមាំនៅលើទ្វីបទាំងអស់។ ការពង្រីកវត្តមានរ​បស់យើង​នៅ​ក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍ គឺជាគន្លឹះដែលយើងអាចពង្រីកលទ្ធភាពក្នុងការ​ដឹក​ជញ្ជូនឆ្លងព្រំដែន។​ «យើងកំពុងមើលឃើ​ញពីកំណើនដ៏រឹងមាំនៅក្នុ​ង​កា​រ​​​​ដឹក​​​ជញ្ជូន​​​​តាមអា​​កាស ជាពិសេសច្រកពាណិជ្ជកម្មរវាង ហុងកុង-បាងកក, តៃប៉ិ​-បាងកក​, ហុងកុង-ទីក្រុងដេលី, សិង្ហបុរី-បាងកក, សៀងហៃ-បាង​កក" ។» នេះជាប្រសាសន៍របស់ លោក Tobias Bartz សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​​របស់​ក្រុ​មហ៊ុន Rhenus

 

ខណៈពេលដែលបច្ចេកវិទ្យាថ្មីកែទម្រង់ទីផ្សារឡូជិស្ទីក និងការរំពឹងទុក​របស់​អតិ​ថិ​ជន ​ក្រុមហ៊ុន Rhenus កំពុងឈានមុខគេក្នុងរបត់នៃវិស័យនេះ ដោយ​កាត់​បន្ថយ​​ការងារធ្វើការដោយដៃជំនួសដោយ​ម៉ាស៊ីនស្វ័យប្រវត្តិ​​ ការរួម​បញ្ចូល​​​ជាមួយ​​​​អ្នក​លក់របស់យើង​តាមរយៈការ​ផ្លាស់​ប្តូរទិន្នន័យ​អេឡិច​ត្រូនិច​ និងការ​ប្រើ​​​​ប្រាស់ប្រព័ន្ធលក់សំបុត្រ ​ដើម្បីគ្រប់​គ្រង​​សំនួរផ្ទៃក្នុង។

 

សូមមើលឧបសម្ព័ន្ធសម្រាប់ចំនុចខ្លីៗអំពីប្រទេស។

 

សម្រាប់ព័ត៌មានបន្ថែម និងការទទួលបាន​ព័ត៌មានចុងក្រោយបំផុតអំពីក្រុមហ៊ុន Rhenus ឡូជិស្ទីក អាស៊ីប៉ាស៊ីហ្វិក សូមពិនិត្យមើល https://www.rhenus.com ហើយបន្តតភ្ជាប់តាមរយៈគេហទំព័រ ​https://www.linkedin.com/company/rhenus-logistics-asia-pacific/

 

អំពី ក្រុមហ៊ុន​ Rhenus

ក្រុមហ៊ុន Rhenus Group គឺជាអ្នកផ្តល់សេវាកម្មដឹកជញ្ចូនដែលមាន​ប្រតិបត្តិ​ការ​​​​​អាជីវកម្មជា​សកល និងចំណូលប្រចាំឆ្នាំចំនួន 4,8 ពាន់លានអឺរ៉ូ។ Rhenus មាន​កន្លែងអាជីវកម្មចំនួន 610 ទីតាំងទូទាំងពិភព​លោក និងមាន​បុគ្គលិក​ចំនួន 29.000 នាក់។ សេវាអាជីវកម្មរបស់ក្រុមហ៊ុន Rhenus មានដូចជា៖ - កិច្ច​សន្យាឡូជិស្ទីក ​​ដឹកជញ្ជូន​ឡូជិស្ទីក កំពង់ផែឡូជិ​ស្ទីក - គ្រប់គ្រងសង្វាក់ផ្គត់ផ្គង់​ស្មុគស្មាញ និងផ្តល់នូវសេវាកម្មតម្លៃបន្ថែម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​​​​ថ្មី​ៗបន្ថែម​​ទៀត។

 

ឧបសម្ព័ន្ធ៖ ចំនុចខ្លីៗអំពីប្រទេស

សម្រង់ពាក្យរបស់នាយកប្រតិបត្តិប្រចាំតំបន់៖

លោក Joachim Hanssen អគ្គនាយក​ប្រតិបត្តិ Rhenus Asia-Pacific ​នៃ​តំបន់​អាស៊ីអាគ្នេយ៍បានមា​ន​ប្រសាសន៍​ថា «ក្រុមហ៊ុន Rhenus បានចាប់ផ្តើម​ផែ​ន​​កា​រ​ពង្រីក​អាជីវកម្មដ៏ធំ​ឆ្លើយតប​នឹងទីផ្សារកំពុងពេញនិយមនៅតំបន់​អាស៊ី​អា​​គ្នេយ៍​​។ យើងបានសង្កេតឃើញកំណើនសេដ្ឋកិច្ចក្នុងរយៈពេល 12 ខែ​ចុង​ក្រោ​យ​​​​នេះ​ហើយ​​នឹងបន្តផ្តោតលើការឆ្លើយតប​ទៅនឹងតម្រូវការសម្រាប់​ដំណោះ​​​ស្រាយ​ផ្លូវ ​និងស្តុកទំនិញនៅក្នុងតំបន់នេះ» ។

 

«ជាឧទាហរណ៍ នៅក្នុងទីផ្សារប្រទេសចិន Rhenus Logistics មានវត្តមាន​កាន់​តែ​​ច្រើន​និង​គ្របដណ្តប់គ្រប់មណ្ឌលពាណិជ្ជកម្មសំខាន់ៗទាំងអស់​ដែល​មាន 16 ការិយាល័យ និងឃ្លាំងចំនួន 4 ។ ជាមួយនឹងរបៀប​នៃការដឹកជញ្ជូននិង​ដំណោះ​ស្រា​យ​មជ្ឈមណ្ឌលផ្សេងៗ យើងអាចត្រៀមខ្លួនដើម្បីបង្កើនល្បឿនអាជីវកម្ម​របស់​​​​យើងនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ។» - លោក Michael Sickinger នាយក​​​ប្រតិបត្តិនៃមហាតំបន់ចិន Rhenus Asia-Pacific

 

Rhenus កម្ពុជា

ការទំនាក់ទំនង  តម្លាភាព​និងភាពស្របច្បាប់​ គឺជាគន្លឹះនៃសេវាកម្ម​នៅក្នុង​ប្រទេស​​កម្ពុជា។ ក្រុមហ៊ុន Rhenus Cambodia មានបំណងផ្តល់​សេវា​ប្រកប​ដោយ​​គុណ​ភាពដោយស្របតាមច្បាប់ប្រទេសកម្ពុជា។

 

ការិយាល័យបានបង្កើតឡើងនៅឆ្នាំ

2017

ផ្តោតលើសេវាកម្ម

សម្លៀកបំពាក់ + ស្បែកជើង

សម្ភារៈសំណង់ + ឧស្សាហកម្មសំណង់

ទំនិញប្រើប្រាស់

អាហារ + ឧស្សាហកម្មភេសជ្ជៈ

ផលិតផលកសិកម្ម + គីមី

ថាមពលកកើតឡើងវិញ          

អគារ

ការិយាល័យ​ 1

សេវាផ្តល់ជូន

ការដឹកជញ្ចូនតាមព្រំដែន, គម្រោង, ទំនិញដែល​គ្រោះថ្នាក់, សេវាកម្មដឹកជញ្ជូនជាកញ្ចប់ តាមរថយន្ត​- ​​អាកាស-សមុទ្រ, ការដឹកជញ្ចូន​លើ​សមុទ្រ​ ​​និងអាកាស, ការគយអាករ

ការរីកចម្រើន / សមិទ្ធផល

ការរីកចម្រើនយ៉ាងរឹងមាំ និងការពង្រីក





[1] របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី "Key indicators for Asia and the Pacific 2018"

2  របាយការណ៍របស់ Drewry ស្តីពី "Global Container Terminal Operators Annual Review and Forecast 2018"



Công ty phát hành chịu trách nhiệm cho nội dung của thông báo này

Thông cáo báo chí trước đây

Chi tiết hơn

Talk to Media OutReach Newswire today

LIÊN HỆ VỚI CHÚNG TÔI NGAY BÂY GIỜ