ស្វែងយល់ពីពិភពហ្គេម និងឧបករណ៍កម្សាន្តដ៏អស្ចារ្យ នៅទីក្រុងបាងកក, នាខែសីហានេះ



ទីក្រុងបាងកក, ប្រទេសថៃ - Media OutReach - នៅថ្ងៃទី 26 ខែកក្កដាឆ្នាំ 2019 - ទីផ្សារហ្គេមកម្សាន្តសកល និងទីផ្សារបរិក្ខារកម្សាន្ត មានការរីកចម្រើនយ៉ាងខ្លាំង និងត្រូវបានគេព្យាករណ៍ថានឹងឈានដល់ 51,4 ពាន់លានដុល្លារនៅត្រឹមឆ្នាំ 2022, យោងតាម«របាយការណ៍ឆ្នាំ 2016-2022 ស្តីពីការវិភាគទីផ្សារសម្ភារៈកម្សាន្ត និងបរិយាកាសវិនិយោគ របស់ប្រទេសចិន» ចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវទិន្នន័យ Bosi ។ តំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងប្រជាជនវណ្ណៈកណ្តាលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបានកំពុងនឹងរីកចម្រើន ក្លាយជាទីផ្សារមួយដែលមានកំណើនយ៉ាងខ្លាំង មានសក្តានុពល សម្រាប់ការកំសាន្ត និងភាពរីករាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។




ដើម្បីបើកឱកាសអាជីវកម្មថ្មីៗសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកទិញដែលមានមូលដ្ឋាននៅក្នុងតំបន់ និងអន្ដរជាតិ, ក្រុមហ៊ុន Comasia Limited របស់ហុងកុង និងសមាគមឧស្សាហកម្មហ្គេម និងក្រុមហ៊ុនកំសាន្តក្វាងទុងរបស់ប្រទេសចិន បានចាប់ដៃគូសហការគ្នារៀបចំកម្មវិធី ASIAN ELECTRONIC GAME & AMUSEMENT EQUIPMENT EXPO (AEGAE EXPO) ដ៏ថ្មីសន្លាង ដែលនឹងដំណើរការចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែសីហាឆ្នាំ 2019 នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិ បាងកក (BITEC) ដើម្បីបង្ហាញពីទូហ្គេម និងម៉ាស៊ីនហ្គេមកម្សាន្តចេញថ្មីបំផុតដែលភាគច្រើនមកពីចិនដីគោក។


ការដាក់បង្ហាញនឹងមានផលិតផលជាច្រើន ម៉ាស៊ីនលេងហ្គេមដែលមានលក្ខណៈគ្រួសារ និងឧបករណ៍កម្សាន្តដ៏សម្បូរបែប រួមមាន ទូចាប់តុក្កតា ហ្គេមយករង្វាន់ ឧបករណ៍ VR/AR, ហ្គេមកម្សាន្ត, ម៉ាស៊ីនហ្គេមសប្បាយ លេង ម៉ាស៊ីនហ្គេមដែលអាចជិះបាន ហ្គេមលេងក្នុងផ្ទះ និងឧបករណ៍កម្សាន្ត ជាដើម។


 "មហិច្ឆតាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រទេសចិន (B&R) ត្រូវបានបង្កើតឡើងដើម្បីជួយលើកកម្ពស់ភាពជាដៃគូអាជីវកម្មនិងសកម្មភាពជួញដូរក្នុងចំណោមបណ្តាប្រទេសតាមបណ្តោយ B&R ។ ដោយកត់សម្គាល់ពីកំណើននៃតម្រូវការមណ្ឌលកម្សាន្តបែបគ្រួសារ និងជម្រើសការកម្សាន្ត,យើងឃើញថាសក្តានុពលដ៏អស្ចារ្យសម្រាប់អ្នករកស៊ីក្នុងវិស័យឧស្សាហកម្មកម្សាន្ត ចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារអាស៊ាន» បើតាម នាយកក្រុមហ៊ុន Comasia Ltd. បានមានប្រសាសន៍ គឺលោក Peter Cheung ។ "ដើម្បីរៀបចំឆាកនៅប្រទេសថៃ មជ្ឈមណ្ឌលធនធានគន្លឹះ ក្នុងការធ្វើឲ្យកក្រើកក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន, ការតាំងពិពណ័ AEGAE EXPO បានត្រៀមខ្លួនជាគោលដៅធនធានពិសេសមួយ ដែលអ្នកចូលរួមទាំងអស់ នឹងរកឃើញហ្គេមថ្មី និងហ្គេមច្នៃប្រឌិតថ្មីបំផុត និងម៉ាស៊ីនកម្សាន្តក្រោមដំបូលតែមួយ"។


រហូតមកដល់ពេលនេះ ពិព័រណ៍នេះបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងការទទួលស្គាល់ពីសមាគមពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មនានា ប្រមាណជាង 20, យោងតាមអ្នករៀបចំកម្មវិធីពិពណ៌។


ព្រឹត្តិការណ៍មួយទៀតដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ, ពិពណ៌ ASIA LIFESTYLE EXPO នឹងមានអ្នកតាំងពិព័រណ៍ចំនួន 400 ក្រុមហ៊ុន ដើម្បីបង្ហាញផលិតផលរបៀបរស់នៅ និងផលិតផលប្រើប្រាស់ដែលបានរចនាយ៉ាងល្អ និងគួរអោយចាប់អារម្មណ៍ រួមទាំងអំណោយ និងការផ្តល់ជូនផ្សេងៗ, ប្រដាប់ប្រដារបស់ក្មេងលេង, សម្លៀកបំពាក់ និងគ្រឿងអលង្ការ, របស់របរទាន់សម័យ, ថែរក្សាស្បែក និងសុខភាព, ឧបករណ៍អេឡិចត្រូនិចសម្រាប់ការរស់នៅដោយឆ្លាតវៃ, សិល្បៈ និងសិប្បកម្ម សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម។


ឥឡូវនេះ អ្នកទិញអាជីវកម្ម អាចកក់ទុកនូវការចូលរួមដោយឥតគិតថ្លៃរបស់ខ្លួន សម្រាប់ការតាំងពិព័រណ៍ ដោយចុះឈ្មោះនៅលើគេហទំព័រ www.aegaee.com




Công ty phát hành chịu trách nhiệm cho nội dung của thông báo này
NGUỒN:

Comasia Limited

DANH MỤC:

Event & Exhibition

ĐÃ XUẤT BẢN VÀO:

26 Jul 2019

Thông cáo báo chí trước đây

Chi tiết hơn
#Event & Exhibition #Business

24 October 2022

Hong Kong MEGA SHOW is Set to Return in November 2022

Talk to Media OutReach Newswire today

LIÊN HỆ VỚI CHÚNG TÔI NGAY BÂY GIỜ