Midea គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោជាង 10
នៅក្នុងអាជីវកម្មឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Midea
Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ឈានមុខគេលំដាប់ពិភពលោកលេខ
288 នៅ Global Fortune 500 សម្រាប់ឆ្នាំ 2021។ អាជីវកម្មរបស់
Midea Group មានលើសពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះហើយមានសសរស្តម្ភអាជីវកម្មដូចជា
Smart Home, Electro-Mechanical, HVAC & Building
Technologies, Robotics & Automation ព្រមទាំងការច្នៃប្រឌិតឌីជីថល។
អាជីវកម្មទាំងអស់របស់ Midea Group កំពុងខិតខំដើម្បីទទួលបាននូវកិត្តិយសតែមួយគឺ
#បច្ចេកវិទ្យាមនុស្សធម៌។
ម៉ាកយីហោឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Midea ផ្តល់ជូននូវគ្រប់ផលិតផលដ៏សំបូរបែបបំផុតរបស់ពិភពលោកនៅក្នុងឧស្សាហកម្មឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានឯកទេសខាងបន្សុទ្ធខ្យល់
(ដំណោះស្រាយម៉ាស៊ីនត្រជាក់លក្ខណៈពាណិជ្ជកម្ម និងលំនៅដ្ឋាន) ទូរទឹកកក ម៉ាស៊ីនបោកគក់
ឧបករណ៍ចម្អិនអាហារ និងប្រើប្រាស់ក្នុងផ្ទះបាយធំៗ ឧបករណ៍ផ្ទះបាយតូចៗ ឧបករណ៍ទាក់ទងនឹងប្រព័ន្ធទឹក
ការថែរក្សាឥដ្ឋ និងភ្លើងបំភ្លឺ។
Midea ជឿជាក់លើការផ្តល់ដំណោះស្រាយដែលគួរឱ្យភ្ញាក់ផ្អើលដោយប្រកាន់យកវិធីសាស្រ្តផ្តោតលើអ្នកប្រើប្រាស់
និងវិធីសាស្រ្តដោះស្រាយបញ្ហា។ ឆ្ពោះទៅមុខនិងទៅអនាគតដើម្បីស្វែងយល់និងច្នៃប្រឌិតឥតឈប់ឈរដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងផ្លាស់ប្តូរជានិច្ច។
Midea ស្ថិតក្នុងចំណោមម៉ាកយីហោជាច្រើនទៀតដែលជាម៉ាកយីហោបន្សុទ្ធខ្យល់លេខ
1 របស់ពិភពលោក[1]
ម៉ាកយីយោឧបករណ៍ធ្វើម្ហូបខ្នាតតូចលេខ 1
របស់ពិភពលោក[2] ម៉ាកយីហោម៉ាស៊ីនត្រជាក់លេខ 1
របស់ពិភពលោក[3] ម៉ាកយីយោកង្ហារត្រជាក់លេខ 1
របស់ពិភពលោក[4] និងម៉ាកចង្ក្រានបាយលេខ
1 របស់ពិភពលោក [5] ។
មជ្ឈមណ្ឌលផលិតកម្មចំនួន
34 នៅទូទាំងពិភពលោករបស់ Midea
និងបុគ្គលិកជាង 150,000 នាក់នៅក្នុងប្រទេសនិងតំបន់ជាង 200
បានបង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង 41.4 ពាន់លានដុល្លារក្នុងឆ្នាំ 2020។ មជ្ឈមណ្ឌលច្នៃប្រឌិតទូទាំងពិភពលោកចំនួន
28 របស់ Midea និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការស្រាវជ្រាវនិងអភិវឌ្ឍន៍បានធ្វើឱ្យមានប៉ាតង់ដែលមានការអនុញ្ញាតជាង
62,000 រហូតមកដល់បច្ចុប្បន្ន។
https://www.midea-group.com/Our-Businesses/smart-home/midea
[1] "Midea - ម៉ាកយីហោបន្សុទ្ធខ្យល់លេខ 1
របស់ពិភពលោក"
ប្រភព៖ "Euromonitor
International (Shanghai) Limited;
ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"
[2] "Midea– ម៉ាកយីហោសម្ភារៈធ្វើម្ហូបខ្នាតតូចលេខ
1 របស់ពិភពលោក"
ប្រភព៖ "Euromonitor
International (Shanghai) Limited;
ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"
[3] "Midea –ម៉ាកយីហោម៉ាស៊ីនត្រជាក់លេខ 1 របស់ពិភពលោក"
ប្រភព៖ "Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"
[4] "Midea – ម៉ាកយីហោកង្ហារត្រជាក់លេខ
1 របស់ពិភពលោក"
ប្រភព៖ ""Euromonitor International (Shanghai) Limited; ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"
[5] "Midea – ម៉ាកចង្ក្រានបាយលេខ
1 របស់ពិភពលោក"
ប្រភព៖ "Euromonitor
International (Shanghai) Limited;
ឧបករណ៍ប្រើប្រាស់ 21ed បរិមាណលក់រាយជាឯកតាទិន្នន័យឆ្នាំ 2020"