OPPO សម្ពោធព្រឹត្តិការណ៍បញ្ចុះតម្លៃ Xmas នៅតាមមជ្ឈមណ្ឌលសេវាកម្មក្នុងប្រទេសកម្ពុជា
ភ្នំពេញ ប្រទេសកម្ពុជា - Media OutReach - ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2021 - ក្នុងអំឡុងសប្តាហ៍មុនបុណ្យណូអែល ក្រុមហ៊ុន OPPO បានចាប់ផ្តើមព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីផ្ញើពរជ័យ និងផ្តល់អត្ថប្រយោជន៍ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យណូអែលដល់អ្នកប្រើប្រាស់ដែលអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្ម ដែលទាក់ទាញនូវអ្នកប្រើប្រាស់ជាច្រើនឱ្យចូលរួមក្នុងសកម្មភាពដោយភាពសាទរ។ !
ចាប់ពីថ្ងៃទី 13 ខែធ្នូ ដល់ថ្ងៃទី 12 ខែមករា មជ្ឈមណ្ឌលសេវាកម្ម OPPO ចំនួន 10 នៅកម្ពុជា បានបើកដំណើរការកម្មវិធីពិសេស Xmas។ ព្រឹត្តិការណ៍នេះបានផ្តល់នូវអត្ថប្រយោជន៍ផ្តាច់មុខ ជាឧទាហរណ៍ ការបញ្ចុះតម្លៃរហូតដល់ 20% លើការផ្លាស់ប្តូរគ្រឿងបន្លាស់សម្រាប់ម៉ូដែលដែលបានបញ្ជាក់ អ្នកប្រើប្រាស់ដែលអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្មដោយផ្ទាល់ អាចទិញគ្រឿងបន្ថែមនៅក្នុងព្រឹត្តិការណ៍នេះ (ទិញដុំសាក+ខ្សែសាក ប្រភេទMicro USB ក្នុងតម្លៃត្រឹមតែ5$ ។ទិញដុំសាក+ខ្សែសាក VOOC ក្នុងតម្លៃត្រឹមតែ15$) ផ្តល់ជូនការបិទស្គ្រីនការពារឥតគិតថ្លៃ ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចចូលរួមការផ្សងសំណាង ដោយគ្រាន់តែស្កេនកូដ ហើយអនុវត្តតាមលក្ខន្តិកៈរបស់ហ្គេម នោះនឹងមានឱកាសឈ្នះទូរស័ព្ទដៃ កាស់ស្តាប់ត្រចៀក និងអត្ថប្រយោជន៍ធំៗផ្សេងទៀត។
នៅលើការពិចារណាលើការរីករាលដាលនៃជំងឺរាតត្បាត អតិថិជនមួយចំនួនអាចមានការព្រួយបារម្ភលើការចូលរួមក្នុងព្រឹត្តិការណ៍បុណ្យណូអែល។ ក្នុងន័យនេះ OPPO ក៏យកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកប្រើប្រាស់ព្រួយបារម្ភ។ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ មជ្ឈមណ្ឌលសេវាកម្ម OPPO បានរៀបចំវិធានការបង្ការយ៉ាងតឹងរ៉ឹងក្រោមការណែនាំនៃគោលការណ៍ និងតម្រូវការក្នុងតំបន់។ លើសពីនេះ នឹងមានការផ្តល់ជែលលាងដៃ ម៉ាសដោយឥតគិតថ្លៃ ដើម្បីធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយព្រឹត្តិការណ៍ Xmas ដោយសុវត្ថិភាព។
ភាពរីករាយយ៉ាងខ្លាំងរបស់អ្នកប្រើប្រាស់ OPPO នៅក្នុងព្រឹត្តិការណ៍បុណ្យណូអែលឆ្នាំនេះ បង្ហាញពីភាពជោគជ័យនៃព្រឹត្តិការណ៍សេវាកម្មបែបនេះ និងរក្សាទំនាក់ទំនងរវាងម៉ាកយីហោ និងអតិថិជនរបស់ខ្លួនអោយកាន់តែជិតស្និទ្ធ។ សម្រាប់ OPPO ការបម្រើសេវាកម្មអតិថិជនគឺលើសពីការជួសជុល ការផ្តល់ការគាំទ្រក្រោយពេលលក់ប្រកបដោយភាពរួសរាយរាក់ទាក់ និងគួរឱ្យទុកចិត្ត និងបង្កើតតម្លៃមនោសញ្ចេតនាសម្រាប់អ្នកប្រើប្រាស់គឺជាអ្វីដែល OPPO តែងតែទទូចក្នុងការផ្តល់ជូន។
OPPO
Business
English, English, English, Indonesian, English, Vietnamese, English, English, Thai
27 Dec 2021
Thông cáo báo chí trước đây
Chi tiết hơn26 April 2024
World Intellectual Property Day: OPPO Maintains Top 10 Global IP Ranking for Fifth Consecutive Year
11 April 2024