DHL Express កម្ពុជា ប្រើប្រាស់រថយន្ដអគ្គិសនីដំបូងគេបង្អស់ក្នុងប្រទេស នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ



ភ្នំពេញ កម្ពុជា - Media OutReach - 27/6/2018 -  ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨  ក្រុមហ៊ុនDHL Express​ កម្ពុជា ដែលផ្ដល់សេវាបញ្ញើឆាប់រហ័សអន្ដរជាតិ​ បានដាក់ឲ្យប្រើប្រាស់រថយន្ដអគ្គិសនីដំបូងគេបង្អស់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងភ្នំពេញ ប្រទេសកម្ពុជា សម្រាប់ដឹកជញ្ជូនកញ្ចប់បញ្ញើនៅក្នុងតំបន់នោះ។


រថយន្តអគ្គិសនី (e-vehicle) ត្រូវបានដាក់ប្រើប្រាស់ក្នុងគោលបំណងកាត់បន្ថយការបំពុលបរិយាកាសពីការដឹកជញ្ជូន​កញ្ចប់បញ្ញើនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងគូសបញ្ជាក់ពីការ      ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន DHL Express កម្ពុជា ទៅលើនិរន្តរភាពបរិស្ថាន។


លោក Prayag Chitrakar អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន DHL Express កម្ពុជា បានមានប្រសាសន៍ថា៖ ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមវិធីសាស្រ្តនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្ពោះទៅរកគោលដៅរួមដើម្បីកាត់បន្ថយការបំភាយឧស្ម័នដែលបង្កដោយការដឹកជញ្ជូន ឱ្យចុះដល់កម្រិតសូន្យនៅឆ្នាំ២០៥០            ក្រុមហ៊ុន DHL Express កម្ពុជាធ្វើការប្តេជ្ញាយ៉ាងមុតមាំដើម្បីធ្វើយ៉ាងណាឲ្យសំរេចបានគោលដៅមួយនេះ។ តាមរយៈការដាក់ឲ្យប្រើប្រាស់រថយន្តអគ្គិសនី វាជាការបោះជំហានមួយឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នបំភាយពីយានយន្ត និងជាជំហានដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយឧស្ម័នកាបូនឲ្យស្ថិតនៅកម្រិតទាបបំផុត។


លើសពីនេះទៀត ក្រុមហ៊ុន DHL Express កម្ពុជាក៏បានរួមចំណែកបន្ថែមទៀតក្នុងការចូលរួមលើកស្ទួយផ្នែកបរិស្ថានតាមរយៈការដាំកូនឈើ ប្រភេទ ម៉ាហូហ្កានីអាហ្រ្វិកតូចៗចំនួន ១០០០ដើម នៅជាយក្រុងភ្នំពេញក្នុងឆ្នាំ ២០១៧ ក្រោមប្រធានបទ៖ ការសន្យារបស់ខ្ញុំចំពោះបរិស្ថាន និង ការដាំកូនដើមឈើត្រូពិក​ចំនួន ៦០០ដើម ផងដែរនៅឆ្នាំ   ២០១៥             ដែលជាផ្នែកមួយនៃកម្មវិធីការពារ


បរិស្ថានរបស់ Deutsche Post DHL Group -- GoGreen

ការរួមចំណែកក្នុងបេសកកម្ម ឆ្នាំ ២០៥០ របស់ក្រុមហ៊ុន

ដោយមានឆន្ទះមោះមុតក្នុងការយកចិត្តទុកដាក់ពីសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត លើទស្សនៈនៃការដឹកជញ្ជូនដោយគ្មានការបំពុលបរិស្ថាន  ក្រុមហ៊ុន Deutsche Post DHL Group ប្តេជ្ញានឹងកាត់បន្ថយការបំភាយឧស្ម័នដែលបង្កើតដោយការដឹកជញ្ជូន​​ឲ្យដល់កម្រិតសូន្យនៅឆ្នាំ២០៥០​។ ដើម្បីតាមដានដំណើរការនៃផែនការនេះ ក្រុមហ៊ុន Deutsche Post DHL Group បានសន្យាបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការបំភាយកាបូនរបស់ខ្លួន និងក្រុមហ៊ុនជាដៃគូដឹកជញ្ជូនផ្សេងទៀត អោយបានចំនួន ៥០% នៅទូទាំងពិភពលោកនៅឆ្នាំ ២០២៥ ដោយប្រៀបធៀបទៅនឹងឆ្នាំ ២០០៧។ លើសពីនេះទៅទៀត ក្រុមហ៊ុនមានបំណងធ្វើអោយការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានដែលពួកគេរស់នៅ និងបំពេញការងារមានលក្ខណៈប្រសើរឡើង ដោយប្រើមធ្យោបាយដឹកជញ្ជូនគ្មានការបំពុលបរិស្ថាន។ ក្រុមហ៊ុន Deutsche Post DHL Group នឹងផ្លាស់ប្តូរ៧០ភាគរយនៃមធ្យោបាយផ្តល់សេវាកម្មដឹកជញ្ជូនកញ្ចប់បញ្ញើរបស់ខ្លួន ទៅជាមធ្យោបាយដឹកជញ្ជូនដែលគ្មានការំពុលបរិស្ថាន ​ ដូចជាការប្រើប្រាស់     រថយន្ដអគ្គិសនីជាដើម។


ការប្រើរថយន្ដអគ្គិសនី និងបច្ចេកវិទ្យាផ្សេងៗដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហានេះ ដែលជាហេតុធ្វើអោយក្រុមហ៊ុន DHL កំពុងសាកល្បង និងអនុវត្តគោលគំនិតនេះទូទាំងពិភពលោក។     

  

បន្ថែមពីលើការប្រើប្រាស់យានយន្តប្រភេទថ្មីនេះផងដែរ ក្រុមហ៊ុនក៏បានអ​នុវត្តយុទ្ធសាស្រ្តកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាសផ្សេងទៀតដូចជាការប្រើប្រាស់រថយន្តដឹកទំនិញដែលសន្សំសំចៃប្រេង។


ទាំងនេះរួមបញ្ចូលជាមួយ​បច្ចេកវិទ្យារថយន្តញែកខ្យល់​ ដែលមានដំបូលរាងជំរាលដើម្បីកាត់បន្ថយកម្លាំងធាក់របស់ខ្យល់ ដែលមានតួនាទីជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈពី ៦ភាគរយដល់ ១០ភាគរយ ប្រសិនបើប្រៀបធៀបទៅនឹងរថយន្តដឹកទំនិញធម្មតា។




DHL -- ក្រុមហ៊ុនដឹកជញ្ជូនសម្រាប់ពិភពលោក

DHL គឺជាម៉ាកសកលដែលឈានមុខគេក្នុងឧស្សាហកម្មដឹកជញ្ជូន។ គ្រួសារ DHL របស់យើងផ្ដល់សេវាដឹកជញ្ជូនជាផលប័ត្រឥតខ្ចោះដែលមានចាប់ពីការដឹកជញ្ជូនកញ្ចប់បញ្ញើជាតិ និងអន្តរជាតិ ការដឹកជញ្ជូនសំរាប់ពាណិជ្ជកម្មអេឡិចត្រូនិច ការដឹកជញ្ជូនផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ DHL ផ្សាភ្ជាប់មនុស្សនិងអាជីវកម្មដោយសុវត្ថិភាព និងទំនុកចិត្តដោយបង្កើតឱ្យមានលំហូរពាណិជ្ជកម្មសកល ដោយបុគ្គលិកប្រមាណ ៣៦០,០០០នាក់ នៅតាមបណ្តាប្រទេសជាង ២២០ នៅទូទាំងពិភពលោក DHL ឈរនៅលំដាប់ជា ក្រុមហ៊ុនដឹកជញ្ជូនតែមួយគត់សម្រាប់ពិភពលោក ជាមួយនឹងដំណោះស្រាយដ៏ប៉ិនប្រសប់សម្រាប់ការលូតលាស់ក្នុងទីផ្សារ និងឧស្សាហកម្មផ្សេងៗរួមមាន៖ បច្ចេកវិទ្យា វិទ្យាសាស្រ្តជីវិត និងលំហែទាំសុខភាព ថាមពល យានយន្ត និងការលក់រាយ និងការប្តេជ្ញាចិត្តបង្ហាញឱ្យឃើញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុន និងវត្តមានដែលមិនអាចខ្វះបាននៅក្នុងទីផ្សារកំពុងអភិវឌ្ឍ។


DHL គឺជាផ្នែកមួយនៃក្រុម Post DHL ក្រុមនេះបានបង្កើតប្រាក់ចំណូលជាង ៦០ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ២០១៧។



Công ty phát hành chịu trách nhiệm cho nội dung của thông báo này
NGUỒN:

DHL

DANH MỤC:

Business

ĐỌC TRONG:

English

ĐÃ XUẤT BẢN VÀO:

27 Jun 2018

Thông cáo báo chí trước đây

Chi tiết hơn

Talk to Media OutReach Newswire today

LIÊN HỆ VỚI CHÚNG TÔI NGAY BÂY GIỜ