OPPO សម្ពោធព្រឹត្តិការណ៍បញ្ចុះតម្លៃ Xmas នៅតាមមជ្ឈមណ្ឌលសេវាកម្មក្នុងប្រទេសកម្ពុជា



ភ្នំពេញ ប្រទេសកម្ពុជា - Media OutReach - ថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 2021 - ក្នុងអំឡុងសប្តាហ៍មុនបុណ្យណូអែល ក្រុមហ៊ុន OPPO បានចាប់ផ្តើមព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីផ្ញើពរជ័យ និងផ្តល់អត្ថប្រយោជន៍ក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យណូអែលដល់អ្នកប្រើប្រាស់ដែលអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្ម ដែលទាក់ទាញនូវអ្នកប្រើប្រាស់ជាច្រើនឱ្យចូលរួមក្នុងសកម្មភាពដោយភាពសាទរ។ !



ចាប់ពីថ្ងៃទី 13 ខែធ្នូ ដល់ថ្ងៃទី 12 ខែមករា មជ្ឈមណ្ឌលសេវាកម្ម OPPO ចំនួន 10 នៅកម្ពុជា បានបើកដំណើរការកម្មវិធីពិសេស Xmas។ ព្រឹត្តិការណ៍នេះបានផ្តល់នូវអត្ថប្រយោជន៍ផ្តាច់មុខ ជាឧទាហរណ៍ ការបញ្ចុះតម្លៃរហូតដល់ 20% លើការផ្លាស់ប្តូរគ្រឿងបន្លាស់សម្រាប់ម៉ូដែលដែលបានបញ្ជាក់ អ្នកប្រើប្រាស់ដែលអញ្ជើញមកមជ្ឈមណ្ឌលសេវាកម្មដោយផ្ទាល់ អាចទិញគ្រឿងបន្ថែមនៅក្នុងព្រឹត្តិការណ៍នេះ (ទិញដុំសាក+ខ្សែសាក ប្រភេទMicro USB ក្នុងតម្លៃត្រឹមតែ5$ ។ទិញដុំសាក+ខ្សែសាក VOOC ក្នុងតម្លៃត្រឹមតែ15$) ផ្តល់ជូនការបិទស្គ្រីនការពារឥតគិតថ្លៃ         ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចចូលរួមការផ្សងសំណាង ដោយគ្រាន់តែស្កេនកូដ ហើយអនុវត្តតាមលក្ខន្តិកៈរបស់ហ្គេម នោះនឹងមានឱកាសឈ្នះទូរស័ព្ទដៃ កាស់ស្តាប់ត្រចៀក និងអត្ថប្រយោជន៍ធំៗផ្សេងទៀត។


នៅលើការពិចារណាលើការរីករាលដាលនៃជំងឺរាតត្បាត អតិថិជនមួយចំនួនអាចមានការព្រួយបារម្ភលើការចូលរួមក្នុងព្រឹត្តិការណ៍បុណ្យណូអែល។ ក្នុង​ន័យ​នេះ OPPO ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ព្រួយ​បារម្ភ។ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់នៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ មជ្ឈមណ្ឌលសេវាកម្ម OPPO បានរៀបចំវិធានការបង្ការយ៉ាងតឹងរ៉ឹងក្រោមការណែនាំនៃគោលការណ៍ និងតម្រូវការក្នុងតំបន់។ លើសពីនេះ នឹងមានការផ្តល់ជែលលាងដៃ ម៉ាសដោយឥតគិតថ្លៃ ដើម្បីធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយព្រឹត្តិការណ៍ Xmas ដោយសុវត្ថិភាព។   

 

ភាពរីករាយយ៉ាងខ្លាំងរបស់អ្នកប្រើប្រាស់ OPPO នៅក្នុងព្រឹត្តិការណ៍បុណ្យណូអែលឆ្នាំនេះ បង្ហាញពីភាពជោគជ័យនៃព្រឹត្តិការណ៍សេវាកម្មបែបនេះ និងរក្សាទំនាក់ទំនងរវាងម៉ាកយីហោ និងអតិថិជនរបស់ខ្លួនអោយកាន់តែជិតស្និទ្ធ។ សម្រាប់ OPPO ការបម្រើសេវាកម្មអតិថិជនគឺលើសពីការជួសជុល ការផ្តល់ការគាំទ្រក្រោយពេលលក់ប្រកបដោយភាពរួសរាយរាក់ទាក់ និងគួរឱ្យទុកចិត្ត និងបង្កើតតម្លៃមនោសញ្ចេតនាសម្រាប់អ្នកប្រើប្រាស់គឺជាអ្វីដែល OPPO តែងតែទទូចក្នុងការផ្តល់ជូន។   




Công ty phát hành chịu trách nhiệm cho nội dung của thông báo này
NGUỒN:

OPPO

DANH MỤC:

Business

ĐÃ XUẤT BẢN VÀO:

27 Dec 2021

Thông cáo báo chí trước đây

Chi tiết hơn

Talk to Media OutReach Newswire today

LIÊN HỆ VỚI CHÚNG TÔI NGAY BÂY GIỜ