ជួសជុលទូរស័ព្ទរបស់អ្នកជាមួយសេវាកម្មជួសជុលរហ័ស1ម៉ោងពី OPPO !
ទីក្រុងសិនជិន ប្រទេសចិន - Media OutReach - ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2021 - ចាប់ពីចុងខែកក្កដា OPPO បានដាក់ដំណើរការ "យុទ្ធនាការសេវាកម្មរហ័ស" នៅក្នុងប្រទេស កម្ពុជា ហ្វីលីពីន ប៉ាគីស្ថាន ថៃ អេហ្ស៊ីប អាល់ហ្សេរី កេនយ៉ា ម៉ារ៉ុកដើម្បីបង្កើនការយល់ដឹងពី "ការជួសជុលរហ័ស1ម៉ោង" ជាសេវាកម្មរហ័សនិងមានគុណភាព ដែលខិតខំប្រឹងប្រែងនាំមកជូននូវបទពិសោធន៍ជួសជុលដែលងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់OPPO។
ចាប់តាំងពីការណែនាំសេវាកម្ម 'ជួសជុលរហ័ស1ម៉ោង' នៅឆ្នាំ2019 OPPOបានធ្វើឱ្យអ្នកប្រើប្រាស់អាចជួសជុលទូរស័ព្ទរបស់គាត់បានយ៉ាងរហ័សក្នុងរយៈពេលមួយម៉ោង ឬតិចជាងនេះនៅមជ្ឈមណ្ឌលសេវាកម្មOPPO ដែលដាក់បំរើសេវាកម្មជួសជុលរហ័ស។ គំនិតផ្តួចផ្តើមធ្វើឲ្យសេវាកម្មក្រោយការលក់កាន់តែល្អប្រសើរឡើងមានគោលដៅលើកកម្ពស់បទពិសោធន៍អតិថិជនក្រោមបាវចនាសេវាកម្មរបស់OPPO "យកចិត្តទុកដាក់អ្វីដែលអ្នកយកចិត្តទុកដាក់ ក្នុងរង្វង់ដៃអ្នក" ដែលអាចធ្វើឲ្យអតិថិជនទទួលបានដំណោះស្រាយបញ្ហាទូរស័ព្ទក្នុងរយៈពេលខ្លី។
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបង្កើតនូវបទពិសោធន៍ដ៏រីករាយសម្រាប់អ្នកប្រើប្រាស់ OPPOសូមស្វាគមន៍អ្នកប្រើប្រាស់ក្នុងការចូលរួមក្នុងដំណើរការបង្កើនប្រសិទ្ធិភាពនៃសេវាកម្មក្រោយការលក់ ហើយបានដាក់ដំណើរការ "គម្រោងអ្នកទទួលបទពិសោធន៍1ម៉ោង (1 Hour Experience Officer Project)" នៅក្នុងខែសីហាអំឡុងយុទ្ធនាការនេះ។ សម្រាប់អ្នកប្រើប្រាស់ដែលមកមជ្ឈមណ្ឌលសេវាកម្មដើម្បីធ្វើការជួសជុលនិងឆ្លងកាត់សេវាកម្ម "ការជួសជុលរហ័ស1ម៉ោង" អតិថិជននឹងត្រូវបានអញ្ជើញឱ្យចែករំលែកសាច់រឿងពីបទពិសោធន៍ អារម្មណ៍ឬការផ្តល់យោបល់របស់ពួកគេក្នុងនាមជាអ្នកបានទទួលបទពិសោធន៍1ម៉ោង ដើម្បីជម្រុញប្រេនលើការពង្រឹងសេវាកម្មក្រោយការលក់។
ក្រៅពីនេះ ដើម្បីរៀបចំវិស្វករបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈក្នុងការផ្តល់សេវាកម្មជួសជុលរហ័សប្រកបដោយគុណភាពខ្ពស់ OPPOក៏បានរៀបចំការប្រកួតប្រជែងរយៈពេលមួយខែតាមអ៊ិនធឺរណេតក្នុងខែកក្កដាដោយមានវិស្វករបច្ចេកទេសOPPO សរុបចំនួន1348នាក់មកពីជុំវិញពិភពលោកបានចូលរួម។ អ្នកដែលទទួលបានជ័យលាភីគឺលោកKRISHNARAJ.R មកពីប្រទេសឥណ្ឌាដែលមានបទពិសោធន៍5ឆ្នាំនៅក្នុងOPPO បានលេចធ្លោបន្ទាប់ពីការប្រកួតចំនួន3វគ្គ។ ការប្រកួតនេះឆ្លងកាត់វិញ្ញាសារ៖ ការបញ្ចប់វិធីផ្សាផ្លុំ ដំណើរការនិងការប្រើប្រាស់ឧបករណ៍ដែលត្រូវគ្នាតាមរយៈការធ្វើតេស្តផ្នែកទ្រឹស្តី ការដោះនិងផ្គុំទូរស័ព្ទឡើងវិញ ដំណោះស្រាយនិងការប្រឹក្សាបកស្រាយផ្ទាល់ ហេតុនេះដើម្បីលើកទឹកចិត្តដល់វិស្វករបច្ចេកទេសដើម្បីបង្កើនសមត្ថភាពសេវាកម្មដែលបំពេញតម្រូវការអ្នកប្រើប្រាស់កាន់តែសម្បូរបែប។
OPPOនឹងប្រកាន់ខ្ជាប់នូវចំណុចស្នូល "ការយកចិត្តទុកដាក់&គោលដៅ/Care & Reach" ហើយខិតខំប្រឹងប្រែងជានិច្ចដើម្បីផ្តល់ជូនសេវាកម្មប្រកបដោយទំនុកចិត្តក្នុងដំណើរការបទពិសោធន៍អតិថិជនទាំងស្រុង ផ្តល់ជូននូវពិសោធន៍តម្រូវការមនុស្សជាចម្បង/human-centric ដែលលើសពីការរំពឹងទុករបស់អតិថិជននិងអាចធ្វើឲ្យអ្នកប្រើប្រាស់ក្នុងការលើកកម្ពស់ការរស់នៅរបស់ពួកគេតាមរយៈបច្ចេកវិទ្យា។
សម្រាប់ព័ត៍មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ https://support.oppo.com/ ឬហ្វូឡូហ្វេសប៊ុកផេក @OPPOCare
Thông cáo báo chí trước đây
Chi tiết hơn11 April 2024
OPPO Unveils AI Innovations at Google Cloud Next '24, to Feature Google’s Gemini Models on AI Phones
27 February 2024