ជួសជុលទូរស័ព្ទរបស់អ្នកជាមួយសេវាកម្មជួសជុលរហ័ស1ម៉ោងពី OPPO !



ទីក្រុងសិនជិន ប្រទេសចិន - Media OutReach - ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2021 - ចាប់ពីចុងខែកក្កដា OPPO បានដាក់ដំណើរការ "យុទ្ធនាការសេវាកម្មរហ័ស" នៅក្នុងប្រទេស កម្ពុជា ហ្វីលីពីន ប៉ាគីស្ថាន ថៃ អេហ្ស៊ីប អាល់ហ្សេរី កេនយ៉ា ម៉ារ៉ុកដើម្បីបង្កើនការយល់ដឹងពី "ការជួសជុលរហ័ស1ម៉ោង" ជាសេវាកម្មរហ័សនិងមានគុណភាព ដែលខិតខំប្រឹងប្រែងនាំមកជូននូវបទពិសោធន៍ជួសជុលដែលងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់OPPO។



 

ចាប់តាំងពីការណែនាំសេវាកម្ម 'ជួសជុលរហ័ស1ម៉ោង' នៅឆ្នាំ2019 OPPOបានធ្វើឱ្យអ្នកប្រើប្រាស់អាចជួសជុលទូរស័ព្ទរបស់គាត់បានយ៉ាងរហ័សក្នុងរយៈពេលមួយម៉ោង ឬតិចជាងនេះនៅមជ្ឈមណ្ឌលសេវាកម្មOPPO ដែលដាក់បំរើសេវាកម្មជួសជុលរហ័ស។ គំនិតផ្តួចផ្តើមធ្វើឲ្យសេវាកម្មក្រោយការលក់កាន់តែល្អប្រសើរឡើងមានគោលដៅលើកកម្ពស់បទពិសោធន៍អតិថិជនក្រោមបាវចនាសេវាកម្មរបស់OPPO "យកចិត្តទុកដាក់អ្វីដែលអ្នកយកចិត្តទុកដាក់ ក្នុងរង្វង់ដៃអ្នក" ដែលអាចធ្វើឲ្យអតិថិជនទទួលបានដំណោះស្រាយបញ្ហាទូរស័ព្ទក្នុងរយៈពេលខ្លី។


ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបង្កើតនូវបទពិសោធន៍ដ៏រីករាយសម្រាប់អ្នកប្រើប្រាស់ OPPOសូមស្វាគមន៍អ្នកប្រើប្រាស់ក្នុងការចូលរួមក្នុងដំណើរការបង្កើនប្រសិទ្ធិភាពនៃសេវាកម្មក្រោយការលក់ ហើយបានដាក់ដំណើរការ "គម្រោងអ្នកទទួលបទពិសោធន៍1ម៉ោង (1 Hour Experience Officer Project)" នៅក្នុងខែសីហាអំឡុងយុទ្ធនាការនេះ។ សម្រាប់អ្នកប្រើប្រាស់ដែលមកមជ្ឈមណ្ឌលសេវាកម្មដើម្បីធ្វើការជួសជុលនិងឆ្លងកាត់សេវាកម្ម "ការជួសជុលរហ័ស1ម៉ោង" អតិថិជននឹងត្រូវបានអញ្ជើញឱ្យចែករំលែកសាច់រឿងពីបទពិសោធន៍ អារម្មណ៍ឬការផ្តល់យោបល់របស់ពួកគេក្នុងនាមជាអ្នកបានទទួលបទពិសោធន៍1ម៉ោង ដើម្បីជម្រុញប្រេនលើការពង្រឹងសេវាកម្មក្រោយការលក់។

 

ក្រៅពីនេះ ដើម្បីរៀបចំវិស្វករបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈក្នុងការផ្តល់សេវាកម្មជួសជុលរហ័សប្រកបដោយគុណភាពខ្ពស់ OPPOក៏បានរៀបចំការប្រកួតប្រជែងរយៈពេលមួយខែតាមអ៊ិនធឺរណេតក្នុងខែកក្កដាដោយមានវិស្វករបច្ចេកទេសOPPO សរុបចំនួន1348នាក់មកពីជុំវិញពិភពលោកបានចូលរួម។ អ្នកដែលទទួលបានជ័យលាភីគឺលោកKRISHNARAJ.R មកពីប្រទេសឥណ្ឌាដែលមានបទពិសោធន៍5ឆ្នាំនៅក្នុងOPPO បានលេចធ្លោបន្ទាប់ពីការប្រកួតចំនួន3វគ្គ។ ការប្រកួតនេះឆ្លងកាត់វិញ្ញាសារ៖ ការបញ្ចប់វិធីផ្សាផ្លុំ ដំណើរការនិងការប្រើប្រាស់ឧបករណ៍ដែលត្រូវគ្នាតាមរយៈការធ្វើតេស្តផ្នែកទ្រឹស្តី ការដោះនិងផ្គុំទូរស័ព្ទឡើងវិញ ដំណោះស្រាយនិងការប្រឹក្សាបកស្រាយផ្ទាល់ ហេតុនេះដើម្បីលើកទឹកចិត្តដល់វិស្វករបច្ចេកទេសដើម្បីបង្កើនសមត្ថភាពសេវាកម្មដែលបំពេញតម្រូវការអ្នកប្រើប្រាស់កាន់តែសម្បូរបែប។

 

OPPOនឹងប្រកាន់ខ្ជាប់នូវចំណុចស្នូល "ការយកចិត្តទុកដាក់&គោលដៅ/Care & Reach" ហើយខិតខំប្រឹងប្រែងជានិច្ចដើម្បីផ្តល់ជូនសេវាកម្មប្រកបដោយទំនុកចិត្តក្នុងដំណើរការបទពិសោធន៍អតិថិជនទាំងស្រុង ផ្តល់ជូននូវពិសោធន៍តម្រូវការមនុស្សជាចម្បង/human-centric ដែលលើសពីការរំពឹងទុករបស់អតិថិជននិងអាចធ្វើឲ្យអ្នកប្រើប្រាស់ក្នុងការលើកកម្ពស់ការរស់នៅរបស់ពួកគេតាមរយៈបច្ចេកវិទ្យា។

 

សម្រាប់ព័ត៍មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ https://support.oppo.com/  ឬហ្វូឡូហ្វេសប៊ុកផេក @OPPOCare


NGUỒN:

OPPO

DANH MỤC:

Technology

ĐỌC TRONG:

English, Thai, Arabic

ĐÃ XUẤT BẢN VÀO:

07 Sep 2021

Thông cáo báo chí trước đây

Chi tiết hơn

Đối thoại với Media OutReach hôm nay

LIÊN HỆ VỚI CHÚNG TÔI NGAY BÂY GIỜ